តាមសេចក្ដីរាយការណ៍បញ្ជាក់របស់អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញអោយដឹងពីស្ថានភាពនៃជម្ងឺគ្រុនផ្ដាសាយជ្រូកបាននឹងកំពុងបន្តរាតត្បាតយ៉ាងឆាប់រហ័ស។គ្រាន់តែត្រឹមថ្ងៃទី០១ខែឧសភាឆ្នាំ២០០៩និងគិតត្រឹមម៉ោង២ម៉ ០០នាទីម៉ោងនៅកម្ពុជាមានប្រទេស១១ត្រូវបានរាយការណ៍ជាផ្លូវការថាមានការរាតត្បាតជម្ងឺនេះមានចំនួន៣៣១ករណីបានកើតឡើង។រដ្ឋាភិបាលសហរដ្ឋអាមេរិចបានរាយការណ៍ថានៅមន្ទីរពិសោធន៍របស់ខ្លួនមានអ្នកជម្ងឺចំនួន១០៩នាក់ត្រូវបានឆ្លងនិង១នាក់បានបាត់បង់ជីវិត។នៅឯប្រទេសម៉ិចស៊ីកូមានអ្នកឆ្លងចំនួន១៥៦នាក់និងបាត់បង់ជីវិតចំនួន៩នាក់។ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុបនិងអូសេអានីកំពុងតែទទួលការរាតត្បាតនៃជម្ងឺនេះដែរតែមិនទាន់មានសេចក្ដីរាយការណ៍ថាមានអ្នកស្លាប់ទេក្នុងនោះមានដូចជា៖ប្រទេសអូទ្រីស(១នាក់)-កាណាដា(៣៤នាក់)-អាឡឺម៉ង់(៣នាក់)-អ៊ីស្រាអែល(២នាក់)-ហូល្លង់(១នាក់)-ញូហ្សេឡែន(៣នាក់)-អេស្ប៉ាញ(១៣នាក់)-ស្វីស(១នាក់)និងអង់គ្លេស(៨នាក់)។ទន្ទឹមនឹងនេះក៏មានការបញ្ជាក់សារជាថ្មីឡើងវិញពីអង្គការសុខភាពពិភពលោក(WHO) ថាគ្មានការឆ្លងនៃមេរោគនេះតាមរយៈការពិសារសាច់ជ្រូកដែលមានការចំអិនល្អនោះទេ។ដកស្រង់ពី(DAP)














