ព័ត៌មានចុងក្រោយបានអោយដឹងថានៅចំណុចសំបុកឃ្មុំដែល ភាគីម្ខាងៗមានទហាន៣០នាក់ពុំមានការផ្ទុះអាវុធនោះទេដោយទ័ពសៀមបាននិយាយថាបើអ្នកណាបាញ់ក៏បាញ់ទៅយើងកុំបាញ់។
ទាហានខ្មែរបានដឹកជញ្ជូនប្រជាពលរដ្ឋពីលើប្រាសាទព្រះវិហារមកកាន់កន្លែងសុវត្ថិភាពនៅខាងក្រោយជើងភ្នំប្រាសាទព្រះវិហារ។
កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-សៀមគ្រោងជួបប្រជុំគ្នានៅថ្ងៃទី៦-៧ខែមេសាឆ្នាំ២០០៩នៅភ្នំពេញ។
....................................................................
ម៉ោង១៧.៤៦០៣-មេសា-០៩នេះសេចក្ដីរាយការណ៍ព័ត៌មានអោយដឹងថាទាហានសៀមស្លាប់៤នាក់និងចាប់បាន១០នាក់ជាឈ្លើយសឹក។នេះជាការអះអាងរបស់លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល។
នៅវេលាម៉ោង១៦.៣២នាទីនេះទាហានរបស់ខ្មែរមិនមានអ្នកស្លាប់និងរបួសទេ។
នៅវេលាម៉ោង៤រសៀលនេះឧទ្ធម្ភាកចក្រសៀមពីរគ្រឿងចុះយកទាហានសៀមដែលស្លាប់និងរបួសជាច្រើនប៉ុន្តែមិនទាន់ដឹងចំនួនពិតប្រាកដ។ឧត្ដមសេនីយ៍អនុពង្សផាវចិន្តាអគ្គមេបញ្ជាការយោធាសៀមបាននិយាយថាឧប្បត្តិហេតុរវាងភាគីទាំងពីរនេះគឺបណ្ដាលមកពីការយល់ច្រឡំនឹងគ្នាមិនមែនមកពីរឿងនយោបាយនោះទេ។
លោកអនុពង្សបានបន្តទៀតថានាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការពន្យល់នៅពេលដែលលោកប្រាវិតវង្សសុវ៉ាន់រដ្ឋមន្ត្រីការពារប្រទេសសៀមបានទូរស័ព្ទមកពន្យល់ដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនថាមានទាហានសៀមមួយរូបបានចូលមកតំបន់ក្នុងទឹកដីកម្ពុជាដើម្បីត្រួតពិនិត្យមើលនៅពេលទាហានសៀមមួយរូបផ្សេងទៀតដែលបានចូលមកតំបន់មីនក្នុងដីកម្ពុជាកាលពីថ្ងៃព្រហស្បត្តិ៍ហើយបានជាន់មីនរងរបួសខ្លួនឯងយ៉ាងទម្ងន់នោះ។
លោកឧត្ដមសេនីយ៍អនុពង្សបានបញ្ជាក់ទៀតថាទង្វើរបស់យើងទាំងឡាយនៅក្នុងតំបន់ជម្លោះដែលធ្វើឡើងនេះគឺមិនមែនជាគោលបំណងខឹងសម្បារនោះទេដែលនេះគឺជាការយល់ច្រឡំគ្នារវាងទាហានថ្នាក់តូចដែលនៅប្រចាំការជួរមុខតាមព្រំដែននោះ។ហើយយើងចាត់ទុកថាស្ថានការណ៍នៅតាមព្រំដែនគឺមានសភាពធម្មតាហើយមិនគួរឆ្ពោះទៅរកការប៉ះទង្គិចគ្នាទៀតឡើយ។
ការប្រយុទ្ធគ្នានៅតំបន់ប្រាសាទព្រះវិហារបានផ្អាកហើយកាលពី៥នាទីមុននេះ
ឥឡូវទាហានខ្មែរកំពុងតែកាន់កាប់ទីតាំងកាំភ្លើងយន្ត១២ក្បៀសនៅក្បែរសំបុកឃ្មុំ
ទាហានខ្មែរយើងកំពុងតែមានប្រៀបខ្លាំងជាទីបំផុតនៅសមរភូមិប្រយុទ្ធ។មេទ័ពសៀមប្រចាំនៅសមរភូមិនេះលើកទង់ជ័យសរសុំចរចារជាមួយឧត្ដមសេនីយ៍ស្រីឌឹកមេទ័ពខ្មែរដ៏ខ្លាំងពូកែ។
ភាគីសៀមកំពុងតែសុំភាគីខ្មែរចរចារមួយម៉ោងខាងមុខ.....តែមិនទាន់មានចម្លើយពីភាគីខ្មែរ។
សភាពការណ៍នៅសមរភូមិព្រះវិហារខ្មែរកាន់កាប់ទាំងស្រុងគ្រប់ចំណុចនៃសមរភូមិប្រយុទ្ធបន្ទាប់ពីទាហានសៀមរត់ចោលសមរភូមិប្រយុទ្ធ។
សង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសសៀមបានផ្ទុះហើយ......ចាប់ផ្ដើមចេញពីចំណុចនៅតំបន់ក្បែរប្រាសាទព្រះវិហារបន្ទាប់ពីការចរចារមិនត្រូវរ៉ូវគ្នា
នៅពេលឥឡូវនេះនៅតំបន់ប្រាសាទព្រះវិហារកំពុងតែបើកការបាញ់ប្រហារគ្នាជាទ្រង់ទ្រាយធំ.......
(ដកស្រង់ចេញពីវេបសាយដើមអំពិល)
Friday, April 3, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment