គណៈមូលបត្រខ្មែរត្រូវបានបើកអោយប្រើប្រាស់ជាលើកដំបូង
គណៈមូលបត្រកម្ពុជាត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាលើកដំបូងនៅប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០០៩នេះនៅក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តីគាតឈន់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Monday, April 27, 2009
ជំងឺគ្រុនផ្ដាសាយជ្រូកសម្លាប់មនុស្សចំនួនជាង១០០នាក់នៅម៉ិចស៊ីកូនិងជាង១៤០០នាក់កំពុងផ្ទុកមេរោគ
យោងតាមប្រភពព័ត៌មានបរទេសនានាបានផ្សាយអោយដឹងថានៅថ្ងៃទី២៧មេសា២០០៩នេះមានមនុស្សជាង១០០នាក់ហើយដែលបានស្លាប់ដោយជំងឺគ្រុនផ្ដាសាយជ្រូក(Swine flu)និងមនុស្សជាង១៤០០នាក់កំពុងផ្ទុកមេរោគដ៏កាចសាហាវថ្មីនេះ។បណ្ដាប្រទេសជាច្រើននៅលើពិភពលោកកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងនិងកំពុងចាត់វិធានការទប់ទល់។ជំងឺផ្ដាសាយជ្រូកនេះធ្លាប់បានកើតម្ដងនៅប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៩១៨ដោយបានសម្លាប់មនុស្សនៅលើពិភពលោកចំនួនជាង៥០លាននាក់។
Wednesday, April 8, 2009
Tuesday, April 7, 2009
អ្នកស្រុកភៀសខ្លួនចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារកំពុងជួបការលំបាក
ការប៉ះប្រយុទ្ធគ្នាមួយរយៈពេលខ្លីរវាងទាហានខ្មែរនិងទាហានសៀមកាលពីថ្ងៃទី០៣មេសាកន្លងមកនេះបានបង្កឲ្យមានជនភៀសសឹកខាងខ្មែរដល់ទៅជាង៣០០គ្រួសារបានមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិស្រអែមនៃឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងជួបបញ្ហាខ្វះស្បៀងអាហារលំនៅសម្លៀកបំពាក់និងចានឆ្នាំងប្រើប្រាស់បន្ទាប់ពីផ្ទះសំបែងរបស់ពួកគេចំនួន២៥០ខ្នងត្រូវបានឆេះបំផ្លាញក្នុងពេលប្រយុទ្ធគ្នារវាងទាហានខ្មែរ-សៀមមក។

ថ្ងៃទី០៧-មេសា-២០០៩
លទ្ធផលការចរចាររវាងគណៈកម្មាធិការចម្រុះព្រំដែនខ្មែរ-សៀម
គណៈកម្មាធិការចម្រុះព្រដែនខ្មែរ-សៀមបានបញ្ចប់កិច្ចប្រជុំពិភាក្សាការងាររបស់ខ្លួនរយៈពេល២ថ្ងៃកាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០០៧នេះដោយគ្មានលទ្ធផលរីកចំរើនអ្វីទេខណៈភាគីសៀមនឹងយកសេចក្ដីរាយការណ៍ទាំងអស់នោះទៅជូនសភាសៀមដើម្បីអនុម័តជាមុនសិន។ភាគីទាំងពីរនឹងចុះហត្ថលេខានៅវេលាម៉ោង៥ល្ងាចនេះលើកំណត់ហេតុកិច្ចប្រជុំដែលមាន០៥ចំនុច។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានអោយដឹងថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននឹងជួបពិភាក្សាការងារព្រំដែនទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសៀមអាប់ភីស៊ីតខណៈមេដឹកនាំទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣នៅប៉ាតាយ៉ា។

Monday, April 6, 2009
សៀមទទួលស្គាល់ការងាប់របស់កងទ័ពខ្លួនក្នុងការផ្ទុះអាវុធកាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០០៩
គណៈកម្មាធិការព្រំដែនចម្រុះខ្មែរ-សៀមបើកកិច្ចប្រជុំកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០០៩នៅទីស្ដីការគណៈរដ្ឋមន្ត្រីនោះគណៈកម្មាធិការព្រំដែនសៀមបានទទួលស្គាល់ថាការផ្ទុះអាវុធកាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០០៩កន្លងមកនោះទាហានសៀមបានងាប់ចំនួន២២នាក់និងរបួស២៧នាក់។
......................................................................................
កាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០០៩សៀមបានបញ្ជូនរថក្រោះ៦គ្រឿងរថពាសដែក៤គ្រឿងនិងទាហានកុម៉្មង់ដូ១០០០នាក់មកខ្សែត្រៀមជួរមុខ។
ភាគីកងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចស្វាគមន៍។
..........................................................................................

Saturday, April 4, 2009
ព័ត៌មានទាន់ហេតុការណ៍ពីតំបន់ប្រាសាទព្រះវិហារ
តាមប្រភពព័ត៌មានចុងក្រោយពីតំបន់ប្រាសាទព្រះវិហារបានដឹងថាកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី០៤ខែមេសាថារហូតមកដល់ពេលនេះទាហានសៀមបានស្លាប់ដល់១៨នាក់ហើយនិងរបួសជាច្រើននាក់ទៀត
....................................................................
តាមប្រភពព័ត៌មានពីតំបន់ប្រាសាទព្រះវិហារបានដឹងថាទាហានសៀមបានបញ្ជូនទាហានកុំម៉្មង់ដូពិសេសសប្រមាណជិត១០០០នាក់រួមជាមួយនឹងរថក្រោះ៦គ្រឿងនិងអូតូប្លង់ដេ៤គ្រឿង(អាស្គត់)មកកាន់តំបន់ព្រំដែនជិតប្រាសាទព្រះវិហាររបស់ខ្មែរ។

Friday, April 3, 2009
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារជាឧប្បត្តិហេតុ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៤ខែមេសាបានមានប្រសាសន៍ដោយចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី៣ខែមេសាម្សិលមិញនេះថាជាឧប្បត្តិហេតុមិនមែនសង្គ្រាមទេហើយសម្ដេចអំពាវនាវសុំកុំអោយពង្រីកទំនាស់ទៅកន្លែងដទៃទៀត។
សមេ្ដចតេជោហ៊ុនសែនបានមានប្រសាសន៍ពីស្រុកឈូកខេត្តកំពតថា"សភាពការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី៣ខែមេសាម្សិលមិញមិនធ្ងន់ធ្ងរទេ។ថ្ងៃហ្នឹងនឹងដាក់គ្នាបន្តិចក្រោយមកក៏និយាយរកគ្នាកុំស្រោចសាំងទៅលើភ្លើងបន្ថែម"។
សម្ដេចបានបន្ថែមទៀតថានាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីតពីទីក្រុងឡុងដ៍និងអនុពង្សផាវចិន្ដាមេបញ្ជាការកងទ័ពថៃបានចាត់ទុកថាវានៅជិតគ្នាពេក។សម្ដេចបានបញ្ជាក់ទៀតថា"ខ្ញុំមិនអោយសភាពការណ៍កើតឡើងពីមុនបាចភ្លើងតែឥឡូវបាចត្រីងៀតដាក់គ្នាបានទេ។ខ្ញុំចាត់ទុកថាជាឧប្បត្តិហេតុមិនមែនសង្គ្រាមទេ។ខ្ញុំសូមជម្រាបថាទាហានខ្មែរកុំថាស្លាប់ឬរបួសសូម្បីតែរមាស់ស្បែកបន្តិចក៏គ្មានផង"។
សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ទៀតថា"ខ្ញុំមិនអោយសភាពការណ៍កើតឡើងដដែលៗទេហើយកុំពង្រីកកន្លែងទំនាស់ដទៃទៀត"។សម្ដេចបានអោយដឹងទៀតថាសម្ដេចទើបតែទទួលព័ត៌មានពីតំបន់ព្រះវិហារថាភាគីថៃសុំមកយកខ្មោចទាហាន២នាក់បន្ថែមទៀត។សម្ដេចបានព្រមានថា"សម្ដេចសុំកុំអោយរុលមកកន្លែងនឹងវាមានមីនសូម្បីតែខ្មែរមិនហានដើរផង។ខ្មែរធ្លាប់បានរងរបួសដោយសារមីនរាប់រយនាក់នៅតំបន់ហ្នឹងបើចង់ចូលត្រូវរង់ចាំអោយមានការដោះស្រាយបោសសំអាតមីនជាមុនសិន"។សេចក្ដីរាយការណ៍ពីតំបន់ប្រាសាទព្រះវិហារបានអោយដឹងថាយ៉ាងតិចពី១៣-១៥នាក់នៃទាហានសៀមដែលបានស្លាប់និងរងរបួសជាច្រើននាក់ក្នុងការប្រយុទ្ធគ្នានៅថ្ងៃទី៣ខែមេសាម្សិលមិញនេះរវាងកងទ័ពខ្មែរនិងកងទ័ពសៀមខណៈដែលកងទ័ពសៀមបានរុលចូលក្នុងទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ។
(ដកស្រង់ពីវេបសាយដើមអំពិល)

ព័ត៌មានអំពីប្រាសាទព្រះវិហារ(០៣-មេសា-២០០៩)
ព័ត៌មានចុងក្រោយបានអោយដឹងថានៅចំណុចសំបុកឃ្មុំដែល ភាគីម្ខាងៗមានទហាន៣០នាក់ពុំមានការផ្ទុះអាវុធនោះទេដោយទ័ពសៀមបាននិយាយថាបើអ្នកណាបាញ់ក៏បាញ់ទៅយើងកុំបាញ់។
ទាហានខ្មែរបានដឹកជញ្ជូនប្រជាពលរដ្ឋពីលើប្រាសាទព្រះវិហារមកកាន់កន្លែងសុវត្ថិភាពនៅខាងក្រោយជើងភ្នំប្រាសាទព្រះវិហារ។
កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-សៀមគ្រោងជួបប្រជុំគ្នានៅថ្ងៃទី៦-៧ខែមេសាឆ្នាំ២០០៩នៅភ្នំពេញ។
....................................................................
ម៉ោង១៧.៤៦០៣-មេសា-០៩នេះសេចក្ដីរាយការណ៍ព័ត៌មានអោយដឹងថាទាហានសៀមស្លាប់៤នាក់និងចាប់បាន១០នាក់ជាឈ្លើយសឹក។នេះជាការអះអាងរបស់លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល។
នៅវេលាម៉ោង១៦.៣២នាទីនេះទាហានរបស់ខ្មែរមិនមានអ្នកស្លាប់និងរបួសទេ។
នៅវេលាម៉ោង៤រសៀលនេះឧទ្ធម្ភាកចក្រសៀមពីរគ្រឿងចុះយកទាហានសៀមដែលស្លាប់និងរបួសជាច្រើនប៉ុន្តែមិនទាន់ដឹងចំនួនពិតប្រាកដ។ឧត្ដមសេនីយ៍អនុពង្សផាវចិន្តាអគ្គមេបញ្ជាការយោធាសៀមបាននិយាយថាឧប្បត្តិហេតុរវាងភាគីទាំងពីរនេះគឺបណ្ដាលមកពីការយល់ច្រឡំនឹងគ្នាមិនមែនមកពីរឿងនយោបាយនោះទេ។
លោកអនុពង្សបានបន្តទៀតថានាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការពន្យល់នៅពេលដែលលោកប្រាវិតវង្សសុវ៉ាន់រដ្ឋមន្ត្រីការពារប្រទេសសៀមបានទូរស័ព្ទមកពន្យល់ដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនថាមានទាហានសៀមមួយរូបបានចូលមកតំបន់ក្នុងទឹកដីកម្ពុជាដើម្បីត្រួតពិនិត្យមើលនៅពេលទាហានសៀមមួយរូបផ្សេងទៀតដែលបានចូលមកតំបន់មីនក្នុងដីកម្ពុជាកាលពីថ្ងៃព្រហស្បត្តិ៍ហើយបានជាន់មីនរងរបួសខ្លួនឯងយ៉ាងទម្ងន់នោះ។
លោកឧត្ដមសេនីយ៍អនុពង្សបានបញ្ជាក់ទៀតថាទង្វើរបស់យើងទាំងឡាយនៅក្នុងតំបន់ជម្លោះដែលធ្វើឡើងនេះគឺមិនមែនជាគោលបំណងខឹងសម្បារនោះទេដែលនេះគឺជាការយល់ច្រឡំគ្នារវាងទាហានថ្នាក់តូចដែលនៅប្រចាំការជួរមុខតាមព្រំដែននោះ។ហើយយើងចាត់ទុកថាស្ថានការណ៍នៅតាមព្រំដែនគឺមានសភាពធម្មតាហើយមិនគួរឆ្ពោះទៅរកការប៉ះទង្គិចគ្នាទៀតឡើយ។
ការប្រយុទ្ធគ្នានៅតំបន់ប្រាសាទព្រះវិហារបានផ្អាកហើយកាលពី៥នាទីមុននេះ
ឥឡូវទាហានខ្មែរកំពុងតែកាន់កាប់ទីតាំងកាំភ្លើងយន្ត១២ក្បៀសនៅក្បែរសំបុកឃ្មុំ
ទាហានខ្មែរយើងកំពុងតែមានប្រៀបខ្លាំងជាទីបំផុតនៅសមរភូមិប្រយុទ្ធ។មេទ័ពសៀមប្រចាំនៅសមរភូមិនេះលើកទង់ជ័យសរសុំចរចារជាមួយឧត្ដមសេនីយ៍ស្រីឌឹកមេទ័ពខ្មែរដ៏ខ្លាំងពូកែ។
ភាគីសៀមកំពុងតែសុំភាគីខ្មែរចរចារមួយម៉ោងខាងមុខ.....តែមិនទាន់មានចម្លើយពីភាគីខ្មែរ។
សភាពការណ៍នៅសមរភូមិព្រះវិហារខ្មែរកាន់កាប់ទាំងស្រុងគ្រប់ចំណុចនៃសមរភូមិប្រយុទ្ធបន្ទាប់ពីទាហានសៀមរត់ចោលសមរភូមិប្រយុទ្ធ។
សង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសសៀមបានផ្ទុះហើយ......ចាប់ផ្ដើមចេញពីចំណុចនៅតំបន់ក្បែរប្រាសាទព្រះវិហារបន្ទាប់ពីការចរចារមិនត្រូវរ៉ូវគ្នា
នៅពេលឥឡូវនេះនៅតំបន់ប្រាសាទព្រះវិហារកំពុងតែបើកការបាញ់ប្រហារគ្នាជាទ្រង់ទ្រាយធំ.......
(ដកស្រង់ចេញពីវេបសាយដើមអំពិល)

កងទ័ពកម្ពុជានិងទ័ពសៀមផ្ទុះអាវុធមួយប្រាវនៅតំបន់ក្បែរប្រាសាទព្រះវិហារ
ប្រភពីភ្នាក់ងារព័ត៌មានបរទេសបានអោយដឹងថា កងទ័ពកម្ពុជានិងទាហានសៀមបានវាយ
ប្រយុទ្ធគ្នាមួយប្រាវនៅតំបន់ក្បែរប្រាសាទ
ព្រះវិហារកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃសុក្រនេះ។
បើតាមពួកមន្ត្រីសៀមប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា
ការប៉ះទង្គិចគ្នាដោយ អាវុធនោះបានកើតឡើង
នៅពេលព្រឹកព្រលឹមបន្ទាប់ពីកងទ័ពកម្ពុជាចូលទៅពិនិត្យ
កន្លែងដែលទាហានសៀមម្នាក់បានដើរជាន់មីនផ្ទុះដាច់ជើងកាលពីថ្ងៃព្រហស្បតិ៍។
អភិបាលខេត្តស៊ីសាកេតរបស់សៀមលោកសេនី ជីតតាកាសេមប្រាប់ភ្នាក់ងារ
សារព័ត៌មានAFP ថា ការផ្ទុះអាវុធដាក់គ្នាមួយប្រាវនោះបានកើត
ឡើងនៅម៉ោង៧និង១០នាទីនៅពេលដែលកងទ័ពកម្ពុជា
បានមកស៊ើបអង្កេតទីកន្លែងដែលទាហានសៀមដើរជាន់មីនកាលពី
ថ្ងៃម្សិលមិញ។
អភិបាលខេត្តសៀមរូបនេះនិយាយថា មិនទាន់មានរបាយការណ៍
ពីការខូចខាតខាងភាគីសៀមទេហើយជម្លោះនេះបានបញ្ចប់
ហើយនៅពេលនេះ។
ទាហានកម្ពុជាម្នាក់នៅតំបន់ដែលមានការប៉ះទង្គិចគ្នាឈ្មោះ
យឹម ឃាងនិយាយប្រាប់បណ្ដាញផ្សាយព័ត៌មានបរទេសថា កងទ័ពកម្ពុជាបានបាញ់ទៅលើទាហានសៀមប្រមាណ៦០នាក់
បន្ទាប់ពីពួកគេបានចូលមកក្នុងទឹកដីកម្ពុជា ហើយក៏បណ្ដាល អោយមានការបាញ់គ្នាទៅវិញទៅមកអស់រយៈពេលប្រហែល១០នាទី ។
ទាហានរូបនោះនិយាយថា កងទ័ពកម្ពុជាមិនមាននរណាម្នាក់រងរបួសទេ។
លោកយឹមឃាងនិយាយថា"យើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្ននិង
ត្រៀមប្រយុទ្ធគ្រប់ពេល។ប្រសិនបើទាហានសៀមមកទីនេះ កងទ័ពកម្ពុជា នឹងបាញ់ពួកគេដោយមិនចាំបាច់ប្រាប់អោយដឹងជាមុនឡើយ"។
យោងតាមAFPអោយដឹងថា ក្រសួងការបរទេសសៀមបាន
ចោទប្រកាន់ភ្លាមៗថាកងទ័ពកម្ពុជាបាន រំលោភទៅលើ
អធិបតេយ្យភាពរបស់ខ្លួននិងបាននិយាយថាខ្លួននឹងបញ្ជូន
លិខិតតវ៉ាមួយទៅកាន់ រដ្ឋាភិបាលកម្ពុជា។មិនទាន់មានប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាតបទៅនឹងការចោទប្រកាន់របស់ក្រសួង
ការបរទេសសៀមនៅឡើយទេ។
Subscribe to:
Posts (Atom)