ប្រភពីភ្នាក់ងារព័ត៌មានបរទេសបានអោយដឹងថា កងទ័ពកម្ពុជានិងទាហានសៀមបានវាយ
ប្រយុទ្ធគ្នាមួយប្រាវនៅតំបន់ក្បែរប្រាសាទ
ព្រះវិហារកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃសុក្រនេះ។
បើតាមពួកមន្ត្រីសៀមប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា
ការប៉ះទង្គិចគ្នាដោយ អាវុធនោះបានកើតឡើង
នៅពេលព្រឹកព្រលឹមបន្ទាប់ពីកងទ័ពកម្ពុជាចូលទៅពិនិត្យ
កន្លែងដែលទាហានសៀមម្នាក់បានដើរជាន់មីនផ្ទុះដាច់ជើងកាលពីថ្ងៃព្រហស្បតិ៍។
អភិបាលខេត្តស៊ីសាកេតរបស់សៀមលោកសេនី ជីតតាកាសេមប្រាប់ភ្នាក់ងារ
សារព័ត៌មានAFP ថា ការផ្ទុះអាវុធដាក់គ្នាមួយប្រាវនោះបានកើត
ឡើងនៅម៉ោង៧និង១០នាទីនៅពេលដែលកងទ័ពកម្ពុជា
បានមកស៊ើបអង្កេតទីកន្លែងដែលទាហានសៀមដើរជាន់មីនកាលពី
ថ្ងៃម្សិលមិញ។
អភិបាលខេត្តសៀមរូបនេះនិយាយថា មិនទាន់មានរបាយការណ៍
ពីការខូចខាតខាងភាគីសៀមទេហើយជម្លោះនេះបានបញ្ចប់
ហើយនៅពេលនេះ។
ទាហានកម្ពុជាម្នាក់នៅតំបន់ដែលមានការប៉ះទង្គិចគ្នាឈ្មោះ
យឹម ឃាងនិយាយប្រាប់បណ្ដាញផ្សាយព័ត៌មានបរទេសថា កងទ័ពកម្ពុជាបានបាញ់ទៅលើទាហានសៀមប្រមាណ៦០នាក់
បន្ទាប់ពីពួកគេបានចូលមកក្នុងទឹកដីកម្ពុជា ហើយក៏បណ្ដាល អោយមានការបាញ់គ្នាទៅវិញទៅមកអស់រយៈពេលប្រហែល១០នាទី ។
ទាហានរូបនោះនិយាយថា កងទ័ពកម្ពុជាមិនមាននរណាម្នាក់រងរបួសទេ។
លោកយឹមឃាងនិយាយថា"យើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្ននិង
ត្រៀមប្រយុទ្ធគ្រប់ពេល។ប្រសិនបើទាហានសៀមមកទីនេះ កងទ័ពកម្ពុជា នឹងបាញ់ពួកគេដោយមិនចាំបាច់ប្រាប់អោយដឹងជាមុនឡើយ"។
យោងតាមAFPអោយដឹងថា ក្រសួងការបរទេសសៀមបាន
ចោទប្រកាន់ភ្លាមៗថាកងទ័ពកម្ពុជាបាន រំលោភទៅលើ
អធិបតេយ្យភាពរបស់ខ្លួននិងបាននិយាយថាខ្លួននឹងបញ្ជូន
លិខិតតវ៉ាមួយទៅកាន់ រដ្ឋាភិបាលកម្ពុជា។មិនទាន់មានប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាតបទៅនឹងការចោទប្រកាន់របស់ក្រសួង
ការបរទេសសៀមនៅឡើយទេ។
No comments:
Post a Comment