Saturday, May 2, 2009

ប្រទេសជាច្រើនកំពុងឆ្លងរាលដាល​ជម្ងឺគ្រុនផ្ដាសាយជ្រូកដ៏កាចសាហាវ

តាមសេចក្ដីរាយការណ៍បញ្ជាក់​របស់អង្គការសុខភាពពិភពលោក​(WHO) បានបង្ហាញ​អោយដឹងពីស្ថានភាពនៃជម្ងឺ​គ្រុនផ្ដាសាយជ្រូកបាននឹងកំពុងបន្តរាតត្បាតយ៉ាងឆាប់រហ័ស​។​គ្រាន់តែត្រឹមថ្ងៃទី​០១​ខែឧសភា​ឆ្នាំ២០០៩​និងគិតត្រឹមម៉ោង​២ម៉ ០០​នាទី​ម៉ោងនៅកម្ពុជា​មានប្រទេស១១ត្រូវបានរាយការណ៍ជាផ្លូវការថា​មានការរាតត្បាតជម្ងឺនេះមាន​ចំនួន៣៣១ករណីបានកើតឡើង។​រដ្ឋាភិបាលសហរដ្ឋអាមេរិចបានរាយការណ៍ថា​នៅមន្ទីរពិសោធន៍របស់ខ្លួនមានអ្នកជម្ងឺចំនួន១០៩នាក់ត្រូវបានឆ្លង​និង១នាក់បានបាត់បង់ជីវិត។​នៅឯប្រទេសម៉ិចស៊ីកូមានអ្នកឆ្លងចំនួន១៥៦​នាក់​និង​បាត់បង់ជីវិតចំនួន៩នាក់។​ក្រៅពីនេះ​ក៏មានប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុប​និងអូសេអានី​កំពុងតែទទួលការរាតត្បាតនៃជម្ងឺនេះដែរ​តែមិនទាន់មានសេចក្ដីរាយការណ៍ថាមានអ្នកស្លាប់ទេ​ក្នុងនោះមានដូចជា៖​ប្រទេសអូទ្រីស(១នាក់)-កាណាដា(៣៤នាក់)-អាឡឺម៉ង់(៣នាក់)-អ៊ីស្រាអែល(២នាក់)​-​ហូល្លង់(១នាក់)​-ញូហ្សេឡែន(៣នាក់)​-​អេស្ប៉ាញ​(១៣នាក់)​-​ស្វីស​(១នាក់)​និងអង់គ្លេស​(៨នាក់)។​ទន្ទឹមនឹងនេះក៏មានការបញ្ជាក់សារជាថ្មីឡើងវិញ​ពីអង្គការសុខភាពពិភពលោក​(WHO) ថាគ្មានការឆ្លងនៃមេរោគនេះតាមរយៈការពិសារសាច់ជ្រូក​ដែលមានការចំអិនល្អនោះទេ។

ដកស្រង់ពី​(DAP)

Tuesday, April 28, 2009

គណៈមូលបត្រខ្មែរត្រូវបានបើកអោយប្រើប្រាស់ជាលើកដំបូង

គណៈមូលបត្រកម្ពុជាត្រូវបានសម្ពោធបើកអោយប្រើប្រាស់​ជាលើកដំបូងនៅប្រទេសកម្ពុជា​កាលពីព្រឹកថ្ងៃទី​២៩​ខែមេសា​ឆ្នាំ២០០៩នេះ​នៅក្នុងរាជធានីភ្នំពេញ​ក្រោមអធិបតីភាព​របស់លោកឧបនាយករដ្ឋមន្រ្តី​គាត​ឈន់​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។
ជម្ងឺផ្ដាសាយជ្រូកវាយលុកខ្លាំង នៅម៉ិចស៊ីកូ
យុវនារីម៉ិចស៊ីកូពាក់ម៉ាស់ការពារពេលចេញក្រៅ
ទាហានការពារតាមផ្លូវ​និងអ្នកដំណើរពាក់ម៉ាស់ការពារនៅម៉ិចស៊ីកូ
កន្លែងលក់ម៉ាស់ត្រូវបានបញ្ជាទិញជាបន្តបន្ទាប់

Monday, April 27, 2009


ជំងឺគ្រុនផ្ដាសាយជ្រូកសម្លាប់មនុស្សចំនួនជាង១០០នាក់​នៅម៉ិចស៊ីកូ​និងជាង១៤០០នាក់​កំពុងផ្ទុកមេរោគ យោងតាមប្រភពព័ត៌មានបរទេសនានា​បានផ្សាយអោយដឹងថា​នៅថ្ងៃទី​២៧​មេសា​២០០៩​នេះ​មានមនុស្សជាង១០០នាក់​ហើយដែលបានស្លាប់ដោយជំងឺគ្រុនផ្ដាសាយជ្រូក​(Swine flu)​និងមនុស្សជាង១៤០០នាក់​កំពុងផ្ទុកមេរោគដ៏កាចសាហាវថ្មីនេះ។​បណ្ដាប្រទេសជាច្រើននៅ​លើពិភពលោកកំពុងតែមានការព្រួយបារម្ភ​យ៉ាងខ្លាំង​និងកំពុងចាត់វិធានការទប់ទល់។​ជំងឺផ្ដាសាយជ្រូកនេះធ្លាប់បានកើតម្ដង​នៅប្រទេសអេស្ប៉ាញ​ក្នុងឆ្នាំ១៩១៨​ដោយបានសម្លាប់​មនុស្សនៅលើពិភពលោកចំនួនជាង​៥០​លាននាក់។

Wednesday, April 8, 2009

តំបន់ប្រាសាទព្រះវិហារក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខាងយោធា

កាលពីថ្ងៃទី០៧​ខែមេសា​ឆ្នាំ២០០៩​នេះ​ស្ថានភាពនៅតំបន់​ប្រាសាទព្រះវិហារ​មានសភាពក្ដៅគគុក​ហៀបនឹងផ្ទុះអាវុធសារជាថ្មីម្ដងទៀតទៅហើយ​ដោយមានការ​ប្រុងជើងការ​ត្រៀមប្រយុទ្ធ​ក្នុង១ថ្ងៃត្រៀម៣ទៅ៤ដងឯណោះ​។​