Saturday, May 2, 2009

ប្រទេសជាច្រើនកំពុងឆ្លងរាលដាល​ជម្ងឺគ្រុនផ្ដាសាយជ្រូកដ៏កាចសាហាវ

តាមសេចក្ដីរាយការណ៍បញ្ជាក់​របស់អង្គការសុខភាពពិភពលោក​(WHO) បានបង្ហាញ​អោយដឹងពីស្ថានភាពនៃជម្ងឺ​គ្រុនផ្ដាសាយជ្រូកបាននឹងកំពុងបន្តរាតត្បាតយ៉ាងឆាប់រហ័ស​។​គ្រាន់តែត្រឹមថ្ងៃទី​០១​ខែឧសភា​ឆ្នាំ២០០៩​និងគិតត្រឹមម៉ោង​២ម៉ ០០​នាទី​ម៉ោងនៅកម្ពុជា​មានប្រទេស១១ត្រូវបានរាយការណ៍ជាផ្លូវការថា​មានការរាតត្បាតជម្ងឺនេះមាន​ចំនួន៣៣១ករណីបានកើតឡើង។​រដ្ឋាភិបាលសហរដ្ឋអាមេរិចបានរាយការណ៍ថា​នៅមន្ទីរពិសោធន៍របស់ខ្លួនមានអ្នកជម្ងឺចំនួន១០៩នាក់ត្រូវបានឆ្លង​និង១នាក់បានបាត់បង់ជីវិត។​នៅឯប្រទេសម៉ិចស៊ីកូមានអ្នកឆ្លងចំនួន១៥៦​នាក់​និង​បាត់បង់ជីវិតចំនួន៩នាក់។​ក្រៅពីនេះ​ក៏មានប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុប​និងអូសេអានី​កំពុងតែទទួលការរាតត្បាតនៃជម្ងឺនេះដែរ​តែមិនទាន់មានសេចក្ដីរាយការណ៍ថាមានអ្នកស្លាប់ទេ​ក្នុងនោះមានដូចជា៖​ប្រទេសអូទ្រីស(១នាក់)-កាណាដា(៣៤នាក់)-អាឡឺម៉ង់(៣នាក់)-អ៊ីស្រាអែល(២នាក់)​-​ហូល្លង់(១នាក់)​-ញូហ្សេឡែន(៣នាក់)​-​អេស្ប៉ាញ​(១៣នាក់)​-​ស្វីស​(១នាក់)​និងអង់គ្លេស​(៨នាក់)។​ទន្ទឹមនឹងនេះក៏មានការបញ្ជាក់សារជាថ្មីឡើងវិញ​ពីអង្គការសុខភាពពិភពលោក​(WHO) ថាគ្មានការឆ្លងនៃមេរោគនេះតាមរយៈការពិសារសាច់ជ្រូក​ដែលមានការចំអិនល្អនោះទេ។

ដកស្រង់ពី​(DAP)

No comments:

Post a Comment